Friday, 12 August 2022

5 ចំណុចដើម្បីស្វែងរកខ្លួនឯង

 ៥ចំណុចដើម្បីស្វែងរកខ្លួនឯង

មនុស្ស​ម្នាក់ៗតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នាស្របពេលនោះដែរមានអ្នកមួយចំនួនមិន អាចរកឃើញថាខ្លួនឯងចូលចិត្តអ្វី ចង់ធ្វើអ្វីនោះទេ ។   ៥ចំណុចខាងក្រោមនេះអាចជាផ្នែកមួយដែរ ធ្វើអោយអ្នកស្វែងរកខ្លួនឯងកាន់តែច្បាស់

១ ដំណើរកំសាន្តតែម្នាក់ឯង


ការធ្វើដំណើរកំសាន្តតែម្នាក់ឯង ជាផ្នែកមួយដែល អោយអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់  ថាខ្លួនឯង ចូលចិត្តអ្វី ចង់ធ្វើអ្វី។ នៅពេលដើរម្នាក់ឯង អ្នកនឹង បានជួយមនុស្សថ្មីៗ ស្គាល់កន្លែងថ្មីៗ ពេលជួបជា មួយនិងបញ្ហាមួយចំនួន ពេលនោះហើយគឺជាពេល ដែរអ្នករៀនពីខ្លួនឯង។


អ្នកនឹងជួបមនុស្សថ្មីសាកល្បងម្ហូបថ្មីនិងស្វែងយល់ពីចំណង់ចំណូលចិត្តថ្មី។ សូមចងចាំថា អ្នកមិនចាំបាច់ទៅស្ថានភាព“ ចូលទៅក្នុងព្រៃ” ពេញលេញទេ។ ការធ្វើដំណើររហ័សទៅកាន់ ទីក្រុងឬទីក្រុងដែលនៅជិតអាចមានន័យដូចគ្នា។

ពេលដើរតែម្នាក់ឯង នោះអ្នកនិងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ជជែកពិភាក្សា អាច ជាបទពិសោទធ៍ការងារ អាជីវកម្ម ឬដំណើរផ្សេងព្រេងជាដើម។ ពេលដើរម្នាក់ឯង អ្នកនិង មានភាពក្លាហានជាងមុន។


២​​ បង្កើនការអានអោយបានច្រើន


បង្កើនការអានកាន់តែច្រើនអ្នកនិងបានដឹង បានស្គាល់រឿងរ៉ាវជាច្រើនដូចជា ភាពច្នៃប្រឌិត អាជីវកម្ម មុខជំនួញ​ ទេពកុសល្យ សង្កម បរិស្ថាន សុខភាព សិល្បះ៕ មិនថាជាអត្ថបទអ្វី ឬសៀវភៅអ្វីនោះទេ វាជាផ្នែកមួយដែលអោយអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ថាខ្លួនចង់ក្លាយជាអ្វី ចង់ធ្វើអ្វី (ជាអ្វីដែរខ្ញុំ បានធ្វើកន្លងមក ខ្ញុំចូលចិត្តអានស្ទើរទាំងអស់ សៀវភៅបែប ភាពការដឺកនាំ Critical Thinking  ប្រលោមលោក សុខភាព បរិស្ថាន សិទ្ធិ ឬសៀវវភៅជីវិតជាដើម) ប៉ុន្តែអ្វីដែរធ្វើខ្ញុំស្គាល់ខ្លួនឯងកាន់ ច្បាស់នោះគឺ ការអានសៀវភៅជីវិត និង Critical Thinking ។​

ព្រោះនៅក្នុងសៀវភៅដែលអ្នកកំពុងអាន អ្នកនិពន្ធបានសរសេរពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ឬមានការ។

៣ បង្កើនទំនាក់ទំនង


ការប្រាស្រ័យទាក់ទងវាពិតជាមានសារះសំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃ  ការដែលយើងមាន​ ទំនាក់ទំនងល្អ ជាមួយអ្នកជំវិញខ្លួន យើងនឹងទទួលបានព័ត៍មានថ្មី បទពិសោធន៍ថ្មីៗ 


៤ សកម្មភាពមួយចំនួនគួរធ្វើពេលទំនេរ


មនុស្សម្នាក់ៗតែងតែមាននៅសកម្មភាពផ្ទាល់ខ្លួនមួយចំនួនដែរខ្លួនឯងធ្លាប់ធ្វើ ពេលនេះខ្ញុំចែក រំលែកសកម្មភាពបន្ថែមជាផ្នែកមួយដែរអោយអ្នកទាំងអស់គ្នាស្វែងរកខ្លួនឯងកាន់តែច្បាស់

ទៅកន្លែងមួួយដែលថ្មី(ហាងកាហ្វេ ផ្សារទំនើប កនន្លែងកំសាន្ត…) ទៅជិះកង់ ហែលទឹក លេងកីឡា ស្ដាប់បទចំរៀង មើលកុន សម្មាធិ ឡើងភ្នំ ដំណើរកំសាន្តម្នាក់ឯង 

Monday, 30 August 2021

Mission Treat and Care COVID-19 Patients

 

 បេសកម្មថែទាំ និងព្យាបាយអ្នកជំងឺកូវីដ១៩ កម្រិតស្រាយ

 

            ចុងឆ្នាំ២០១៩ មានព័ត៏មានជាច្រើនបានចុះផ្សាយថាមានមេរោគប្រភេទថ្មីបានផ្ឬះឡើងខេត្តហ្វូហាន ប្រទេសចិន ហើយនៅដើមឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ មួយករណីនៅខេត្តសៀមរាប​  ទៅលើជនជាតិបរទេស។    

រូបភាពាក់ PPE Level 3

        ចាប់តាំងពីក្រសួងប្រកាសជ្រើសរើសអ្នកស្ម័ក្រចិត្តប្រយុត្តិប្រឆាំងជំងឺកូវីដ១៩ ។    ខ្ញុំបាន ចុះឈ្មោះចូលរួមការងារស្ម័ក្រចិត្តមួយនេះដោយឥតលក្ខខណ្ណ ប៉ុន្តែរយះពេលយ៉ាងយូរមិនឃើញមានគេទាក់ទងមកទេ បញ្ជាក់(ខ្ញុំបានចុះឈ្មោះជាមួយលោកគ្រូម្នាក់ធ្វើការនៅក្រសួង ដែលបានឃើញគេប្រកាស់ ខ្ញុំបានទាល់ទងទៅគេផ្ទាល់ថាហេតុអ្វីមិនមានការឆ្លើយតប ឬហៅខ្ញុំទៅសម្រាប់វគ្គបណ្ដុះបណ្ដាលអំពើការចុះសោះ។     
Him : បានសួរខ្ញុំថា រៀននៅសាលាណា មានធ្លាប់ចុះបេសកម្មជាមួយ TYDAទេ? 
Me : ខ្ញុំបានចុះម្ដងដែរ 
Him : No reply មានអ្វីមួយចំនួនទៅដែរបានជជែកគ្នា តែខ្ញុំសូមមិនលើកមក។ 
        ជាលើកទីពីខ្ញុំបានចុះឈ្មោះជាមួយខាងសាលា ហើយគេបានហៅទៅជួបជជែក ពិភាគ្សាជាមួយបងស្រី ពេជ ច័ន្ទមុន្នី នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទីតាំងទីមួយ។​
ហើយបានមួយរយះខ្ញុំបានគេហៅទៅវគ្គបណ្ដុះបណ្ដាល មុនចុះ   

បេសកម្ម ។     បានមួយរយះខាងសមាគមន៏TYDAហៅចុះបេសកម្មនៅទី១៥ ខែមេសា ឆ្នាំ២០២១ ចំថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃទី១ (រឿងមួយដែរមិនរំពឹងទុកនោះគឺ ទៅមិនទាន់បានធ្វើការ ត្រូវបាន Isolate អស់១២ម៉ោង ដោយសារមានសមាជិកម្នាក់ពាក់ព័ន្ទជាមួយអ្នកជំងឺកូវីដ១៩) ។​    តែមិនអីទេទៅដាក់បន្ទប់ដោយឡែកបានតែ៩ម៉ោងក៏ទៅធ្វើការធម្មតាវិញ។    រយះពេល៣សប្ពាហ៍ដែលបានធ្វើនៅទីនោះជួប និងរៀនសូត្រ បានរឿងជាច្រើន។    បទពិសោធន៍ជាមួយការងារ ថែទាំអ្នកជំងឺកូវីដ១៩ ក្នុងមណ្អលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល កោះពេជ្រ តំបន់ទី១ ដែលមានចំនួនគ្រែសរុប១៧០០ គ្រែ។    តែពេលខ្លះមានរហូតទៅដល់១៧០០នាក់់ជាង មានទាំងគ្រួសារ កូនក្មេង (គ្រប់វ័យ) ថ្ងៃទីមួយខ្ញុំបាពាក់PPEចុះទៅទទួលជំងឺ បាន៣ម៉ោងកន្លះ ។    និយាយរឿងមួយថ្ងៃមួយខ្ញុំបានចុះពេលថ្ងៃក្ដៅខ្លាំងខ្ញុំបានបែកញើសខ្លាំងស្ទើរ ដកដង្ហើមមិនចេញ ទម្រាំមកដល់កន្លែងដោះ​PPEខ្ញុំស្ទើរផុតដង្ហើម ផឹកញើសខ្លួនអែងអស់មិនតិច ហិហិ។    ខ្ញុំមិនដឹងថាអ្នកមួយចំនួនគិតពីទំហំការងារនេះប៉ុណ្ណានោះទេ តែសម្រាប់ខ្ញុំវាគួរសមព្រោះ គ្រប់ កាលណាដែរពាក់អាវ PPE ហើយ នោមមិនកើត ផឹកក៏មានបាន រាងពិបាកដកដង្ហើមតិច ។    អាចសង្កេតតាមការមើលឃើញ ។    មានពេលខ្លះក្រុមការងារទាំងអស់នៅទទួលជំងឺរហូតដល់ម៉ោង៤ភ្លើទើបបានសម្រាក ។    ថ្ងៃមួយដែរខ្ញុំសប្បាយចិត្តបំផុសអំឡុងពេលនៅមើលថែទាំអ្នកជំងឺនៅទីនោះគឺ មានអ្នកតេស្តឃើញអវិជ្ជមាន រហូតជិត១០០០នាក់។    បន្ទាប់ពីបាន៣សប្ពាហ៍ បានបន្តទៅចត្តាឡីស័កចំនួន១៤ថ្ងៃនៅ សណ្ឋាគារឈូកទិព្វ២ ។  

        ចំពោះការថែទាំ​ និងព្យាបាលវិញ ដោយសារនៅទីនេះគឺជាមណ្ឌលព្យាបាលកូវីដ១៩កម្រិតស្រាល អ្នកជំងឺមួយចំនួនតេស្តឃើញវិជ្ជមានខ្លះមិនមានរោគសញ្ញាផង (ដោយសារគាត់មានប្រព័ន្ទភាពសុាំខ្លាំង ទទួលបានការចាក់វ៉ាក់សាំងរួចរាល់ មិនមានជំងឺប្រចាំកាយ) ។ សញ្ញាកម្រិតស្រាលមាន កម្ដៅលើស៣៧អង្សាសេ ក្អកមានស្លេស ឈឺក្បាល ហៀរសំបោរ អាចមានរាកតិចតួច ។ ជាការថែទាំខ្លាំងនោះគឺ ទៅសុខភាពផ្លូវចិត្ត (ផ្ដល់ការព្រឹក្សាមួយដោយត្រឹមត្រូវ ដោយអោយគាត់សម្រួលអារម្មណ៍ កុំអោយគាត់មានការភ័យខ្លាច បារម្មណ៍ ឬគិតច្រើន អោយគាត់គេង ផឹក ញាំ អោយបានគ្រប់គ្រាន់)។ ចំពោះការផ្ដល់ថ្នាំគឺផ្ដល់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ (បើមិនមានរោគសញ្ញាមិនមានផ្ដល់ថ្នាំអោយទេ តែអាចអោយវីតាមីន ដូចជាវីតាមីនC ។ មណ្ឌលព្យាបាលកូវីដ១៩កម្រិតស្រាលតំបន់ទី១កោះពេជ្រ មាន Hotline ចំនួន​ ៦ខ្សែសម្រាប់អ្នកជំងឺខល ពិគ្រោះ ពីស្ថានភាព មុនក្រុមគ្រូពេទ្យ ចុះយកថ្នាំទៅជួន។ ចំពោះការយកសំណាកគឺរាប់ចាប់ថ្ងៃអ្នកជំងឺចូលមកសម្រាក់បានចំនួន៩ថ្ងៃ បានក្រុមគ្រូពេទ្យ ចុះយកសំណាកជួនអ្នកជំងឺ បើតេស្តឃើញអវិជ្ជមាន អ្នកជំងឺអនុញ្ញាតិអោយចេញទៅបន្ត ចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ត។

        បន្ទាប់ពីខ្ញុំបានបញ្ចប់វគ្គទីមួយបានរយះពេលមួយខែរួចហើយខ្ញុំបានចូលវគ្គទីពីរម្ដងទៀត អាចនិយាយបានថាបែបបទការងារមួយចំនួនត្រូវបានផ្លាស់ប្ដូរ គឺមានភាពងាយស្រួលជាងការមុន បន្តិចបន្តែរាង ប្រុងប្រយ័ត្នជាងមុខដោយមានមេរោគបំលែងថ្មី គឺDelta កំពុងវាយលុកនៅតាមបណ្ដាលខេត្ត និងមកដល់រាជធានីភ្នំពេញ។

           ខ្ញុំនិងសង្ឃឹមថាកូវីដ១៩និងបាត់ទៅវិញឆាប់ៗ ហើយទោះយ៉ាងណាត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាកុល និង អនុវត្តន៍៣កុំ៣ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។


៣០ សីហា​ ២០២១

ក្មេង គង្វល

Tuesday, 1 June 2021

Trip 4 nights 5 days to Phnom Khnong Phsar, Kampong Speu Province

ដំណើរកំសាន្ដរយះពេល៤យប់​៥ថ្ងៃទៅភ្នំខ្នងផ្សា ខេត្តកំពង់ស្ពឺ
Trip 4 nights 5 days to Phnom Khnong Phsar, Kampong Speu Province


        ខ្ញុំបានក្រោកពីគេងនៅមោ៉ង៤កន្លះ ដើម្បីរៀបចំសម្ភារះប្រើប្រាស់មួយចំនួនហើយចេញដំណើរពីភ្នំពេញ នៅម៉ោង​៥:៥៥នាទី ដោយម៉ូតូ នឹងបានទៅដល់កន្លែងញាំបាយមួយកន្លែងនៅទីរួខេត្តកំពង់ស្ពឺ​(ប្រហែល៧កន្លះ) ។    ញាំបាយព្រឹក កាហ្វេ ទឹកតែ អង្គុយចាំគ្នា ម៉ោងប្រហែល៨កន្លះបានខ្ញុំចេញដំណើរពីកន្លែងញាំអាហារពេលព្រឹកទៅម៉ាត ដើម្បីទិញរបស់ញាំមួយចំនួន។    បន្តដំណើរតាមផ្លូវជាតិ៤៤ រហូតដល់រង្វង់មូលដំរីស្រុកឱរ៉ាល់ទិញស្បៀងទុកហូបលើភ្នំ (សូមបញ្ជាក់អ្វីក៏ដោយអោយតែមាននៅលើកំពូលភ្នំសុទ្ធ តែឆ្ងាញ់ទាំងអស់) ម្ហូបដែរពួកខ្ញូំទិញភាគច្រើនគឺម្ហូបគ្រៀម មានសាច់គ្រក ត្រីងៀត គោងៀត ត្រីខ មីកំប៉ុង មីកញ្ចប់ បបរកំប៉ុង ទឹកត្រី ទឹកស្រអៀវ អំបិល ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ។ល។​    បន្តដំណើរពីរង្វង់មូលដំរីស្រុកឱរ៉ាល់ទៅផ្ទះប្រធាន សហគមន៍ ជិះតាមផ្លូវលំ មានក្រហុក គ្រុស  ហ៊ុយដី ដល់ផ្ទះសហគមន៍នៅមោ៉ងប្រហែល
១​២ :០០ នាទី។    ម៉ោង១:០០នាទី ជិះម៉ូតូពីសហគមន៍ទៅកន្លែងលក់ដំណាក់ទី២ ដល់ប្រហែលម៉ោង ១កន្លះ ញាំបាយថ្ងៃត្រង់​​ ហើយបន្តចេញដំណើរទៅកំពូលភ្នំមោ៉ងប២:00នាទី
បើនិយាយពីផ្លូវឡើងគឺវាពិបាកតិចតួចដែរ មានថ្ម មានភក់ ពេលភ្លៀងអាចរអិល មានទៀក ។ល។    គ្រប់គ្នាអ្នកដែរគេទៅលឺគេនិយាយថាដើររយះពេល ៤ទៅ៥ម៉ោង សម្រាប់ខ្ញុំសរុបនៃការដើរពីកន្លែងដាក់ម៉ូតូ ដល់កំពូល២កន្លះ (គេងនៅលើកំពូល)ទៅដល់កំពូលភ្នំប្រហែលម៉ោង ៥កន្លះ។

    
    រូបនេះគឺជារូបដែរខ្ញុំបានថតបន្តពីដល់ខ្នងស្រល់ ងូតទឹកហើយ ខាងក្រោយនោះជាខ្នងសំពៅ (ថតនៅម៉ោង ៤:៤៥នាទី) ។  
ឡើងដល់កំពូលភ្នំប្រហែលមោ៉ង៥កន្លះ(កន្លែងគេង)។
នៅពេលដើរកាន់តែច្រើននោះ You will know, Who you are?
  • ស្គាល់មនុស្សបានច្រើន
  • មានភាពក្លាហាន រឹងមាំ
  • ទទួលបានបទពិសោធន៍ថ្មីៗ។ល។
ថតនៅថ្ងៃប្រហស្បត្តិ៍ ម៉ោង៧:៥២នាទីព្រឹក។


          សម្រាប់ខ្ញុំនៅពេលខ្ញូំបានដើរចូលព្រៃ ខ្ញុំបានកាត់បន្ថយភាពស្មុកស្មាញខ្ញុំជាច្រើន ខ្ញុំបានអោយខួរក្បាលគិតរឿងមិនបានការមួយចំនួន បានង្កើនភាពរឹងមាំ ភាពក្លាហាន អារម្នណ៍សប្បាយរីករាយ ស្រល់ស្រាយ ។ល។
ថ្ងៃទី១ មិថុនា ២០២១
ក្មេង គង្វាល
...........

5 ចំណុចដើម្បីស្វែងរកខ្លួនឯង

 ៥ចំណុចដើម្បីស្វែងរកខ្លួនឯង មនុស្ស​ម្នាក់ៗតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នាស្របពេលនោះដែរមានអ្នកមួយចំនួនមិន អាចរកឃើញថាខ្លួនឯងចូលចិត្តអ្វី ចង់ធ្...